​​                             Online Test  Test Click here

ការប្រឡងតាមអនឡាញ គឺជាវិធីសាស្ត្រថ្មីមួយសម្រាប់ធ្វើតេស្តសមត្ថភាពនិស្សិតដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់វិញ្ញាសារប្រឡង ប៉ុន្តែបែមកប្រើប្រាស់បណ្តាញអ៊ីនធឺណែត។ នៅតាមបណ្តាប្រទេសជឿនលឿនជាច្រើនដូចជា អាមេរិក កាណាដា អូស្ត្រាលី ស្វ៊ីស​ និងប្រទេសផ្សេងៗទៀត ការប្រឡងតាមអនឡាញពិតជាមានភាពពេញនិយមខ្លាំងសម្រាប់សាកលវិទ្យាល័យ។ បើប្រៀបធៀបទៅនឹងការប្រឡងផ្ទាល់ ការប្រឡងតាមអនឡាញពិតជាមានសារប្រយោជន៍ជាច្រើនគួរឲ្យកត់សម្គាល់ ដូចជា៖
១. និស្សិតមិនចាំបាច់ប្រើមកសាលាក៏អាចប្រឡងបាន
២. ចំណេញពេលវេលាបានច្រើន
៣. កែប្រែចម្លើយបានយ៉ាងងាយស្រួល
៤. និស្សិតអាចពិនិត្យមើលលទ្ធផលពិន្ទុរបស់ខ្លួនបានភ្លាមៗ
៥. មិនពិបាកក្នុងការឆ្លើយសំនួរសរសេរ
៦. ចំណេញក្រដាស់ប្រឡង
៧. ការដាក់ពិន្ទុមានភាពត្រឹមត្រូវ និង
៨. មានភាពងាយស្រួលក្នុងការត្រួតពិនិត្យសារជាថ្មី បើនិស្សិតតវ៉ា។ល។